កិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៣

Share with :
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំជាប្រចាំលើកទី២ សម្រាប់ឆ្នាំ២០២៣ នៅបៃតង សណ្ឋាគារ និងរីសតភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីអាជ្ញាកណ្តាលចំនួន ១៥នាក់ (ស្រី៤នាក់) និងប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ១នាក់ បុគ្គលិកផ្នែកសេវាច្បាប់ និងផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនងនៃមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ៩នាក់ (ស្រី៦នាក់) ។
កិច្ចប្រជុំផ្តោតលើរបៀបវារៈចំនួន៤ សំខាន់ៗ៖
១) ការធ្វើបច្ចុប្បន្នភាពស្ថានភាពសំណុំរឿងដែលបានដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលគិតត្រឹមខែកក្កដា
២) ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារក្រោយពីកិច្ចប្រជុំជាប្រចាំរបស់អាជ្ញា កណ្ដាល(RAM) លើកទី១, សេចក្តីព្រាងរបាយការណ៍ជូនក្រសួងការងារ ស្តីអំពីការត្រៀមខ្លួនដោះស្រាយវិវាទបុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល និងផែនការបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អាជ្ញាកណ្តាល ដើម្បីត្រៀមខ្លួន សម្រាប់ការដោះស្រាយវិវាទបុគ្គល
៣) បទបង្ហាញស្តីពីករណីសិក្សាពាក់ព័ន្ធនឹងការបញ្ចប់កិច្ចសន្យាការងារ ដកស្រង់ចេញពីសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលកន្លងមក និងបទពិសោធន៍ពាក់ព័ន្ធនឹងការដោះស្រាយវិវាទបុគ្គលលើករណីបញ្ចប់កិច្ចសន្យាការងារ ចេញពីកម្រងយុត្តិសាស្រ្តនៃសាលាជម្រះក្តីនៃអង្គការអន្តរជាតិខាងការងារ ILO និង
៤) ការចែករំលែកពីការសិក្សាអំពីខ្លឹមសារអនុសញ្ញាលេខ១៥៨ ស្តីពីការបញ្ចប់កិច្ចសន្យាការងារ ប្រៀបធៀបនឹងវិធានច្បាប់នានានៅកម្ពុជា និងវិធាន ឬគោលនយោបាយបុគ្គលិក។
កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែលតាមការគ្រោងទុក ក្នុងបរិយាការរីករាយ និងស្និទ្ធស្នាល។