កិច្ចប្រជុំលើកទី៥៨ របស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :
ថ្ងៃទី១២ ខែកុម្ភៈ ២០២២៖ កិច្ចប្រជុំលើកទី៥៨ របស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានប្រព្រឹត្តិទៅដោយផ្តោតលើរបៀបវារៈសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់មូលនិធិ និងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាព និងប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងនោះក្រុមប្រឹក្សាភិបាលក៏បានផ្តល់យោបល់ទៅលើការធ្វើឱ្យមានដំណើរការឡើងវិញគណៈកម្មាធិការប្រឹក្សាយោបល់ផងដែរ។ កិច្ចប្រជុំចាប់ផ្តើមពីម៉ោង ៨.៣០នាទី និងបិទបញ្ចប់នៅម៉ោង ១២.០០រសៀល។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិរបស់មូលនិធិដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅការិយាល័យមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតាមរយៈអនឡាញ។