ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និងសហភាពសហជីព ការងារសន្តិភាព រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សហភាពសហជីពទាំង២ ចំនួន៣២នាក់ (ស្រី៣នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្ដាល អាន វីរៈ សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១) ប្រភេទនៃវិវាទការងារ ២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង ៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ …Read More>>>

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកំពង់ស្ពឺ: នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្តសហការជាមួយរោងចក្រ សាខា លីនវេនជី សាន់បូ អេនធើប្រាយ ឯ.ក ផ្តល់វគ្គ បណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និង តំណាងកម្មករនិយោជិត សរុបចំនួន ១៤នាក់ (ស្រី៥នាក់)។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១) និយមន័យ ធាតុផ្សំ ទម្រង់ សារៈសំខាន់ និងជំហានក្នុងការបង្កើតយន្តការកិច្ចសហការនៅកន្លែងធ្វើការ ២) នីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅកន្លែងធ្វើការ …Read More>>>

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សិស្សនិស្សិតផ្នែកច្បាប់ ចំនួន៦២ នាក់ (ស្រី១៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ប៉ែន ប៊ុនឈា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១) ប្រភេទនៃវិវាទការងារ ២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង ៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ …Read More>>>

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សភាសម្ព័ន្ធសហជីពកម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចំនួន១៨នាក់ (ស្រី៣នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្ដាល ស៊ីន គឹមស៊ាន សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១) ប្រភេទនៃវិវាទការងារ ២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង ៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ បានទទួលចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

សិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមកពីផ្នែកធនធានមនុស្ស រដ្ឋបាល និងអនុលោមច្បាប់សរុប ចំនួន៤៥នាក់ (ស្រី១៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១) ប្រភេទនៃវិវាទការងារ ២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង ៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ”

ខេត្តកណ្ដាល៖នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ សាន់ហ្វ៊ែរ ហ្គាមិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក និងតំណាងកម្មករនិយោជិត​ សរុបចំនួន១៦នាក់ (ស្រី១២នាក់)។ សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ ពួកគេបានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចាសម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានានៅថ្ងៃអនាគត។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រោមការសហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន ៦៧ នាក់ (ស្រី ២៩នាក់)។ ក្រោមការធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សិក្ខាសាលានេះផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១)​ ទិដ្ឋភាពទូទៅ ​ និងយុត្តាធិការរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលលើការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ២) នីតិវិធីដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ៣) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ៤) ស្ថិតិការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ …Read More>>>

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ភ្នំពេញ៖ នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្តសហការជាមួយរោងចក្រ អិកស៍អូ ថិច អ៊ិនដាស្ទ្រៀល ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និង តំណាងកម្មករនិយោជិត សរុបចំនួន ១៩នាក់ (ស្រី៩នាក់)។ សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ នីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅកន្លែងធ្វើការ និងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុកាការនៅកម្ពុជា។ ពួកគេបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

កោះកុង៖ នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សហជីព និងតំណាងនិយោជក មកពីរោងចក្រសហគ្រាស និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងសរុបចំនួន ៣០នាក់ (ស្ត្រី ១២ នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ សម្របសម្រួលដោយលោកស្រីអាជ្ញាកណ្ដាល អាន វីរៈ ជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកញ្ញា ប៉ាត អង មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាល …Read More>>>

ព័ត៌មាន

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សម្រាប់ស្ថាប័នរបស់ខ្លួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន២២រូប (ស្រី ១២រូប)។ កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១) ពិនិត្យលទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ២) ពិភាក្សាអំពីចំណុចខ្លាំង ចំណុចដែលគួរកែលម្អ និងបញ្ហាប្រឈមនានាដែលជាឧបសគ្គដល់ការអនុវត្តផែនការប្រចាំឆ្នាំ និង ៣) ផែនការបន្តសម្រាប់ឆមាសទី២​ នៃឆ្នាំ២០២៦ កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកក្នុងចំណោមដឹកនាំនិងបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើបញ្ហាសំខាន់ៗ ដែលរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>