
អាជ្ញាកណ្តាល សុខ ម៉ាធឿង៖ ខ្ញុំចង់ឃើញកម្ពុជាដូចប្រទេសជឿនលឿនដទៃ
“លោកគ្រូ” ជាពាក្យដែលអាជ្ញាកណ្តាល និងបុគ្គលិកក្នុងការិយាល័យក្រុមប្រឹក្សាអាជ្ញា កណ្តាលស្ទើរគ្រប់គ្នាហៅ បណ្ឌិត សុខ ម៉ាធឿង។ ការហៅបែបនេះមិនមានន័យថា គ្រប់គ្នាជា សិស្ស ឬអតីតសិស្សរបស់លោកឡើយ តែជាការបង្ហាញអំពីការគោរពចំពោះលោក ដោយសារ លោកជារៀមច្បងដែលបានបម្រើការងារក្នុងស្ថាប័ននេះអស់រយៈពេលជាច្រើនឆ្នាំ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដំបូងគេបំផុតនៅពេលមូលនិធិនេះត្រូវបានបង្កើតឡើង នៅឆ្នាំ ២០០៤។ អាជ្ញាកណ្តាល ម៉ាធឿង ជាបញ្ញវ័ន្តខ្មែរមួយរូបដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួម ចំណែកក្នុងវិស័យសេដ្ឋកិច្ច និងច្បាប់របស់កម្ពុជាក្នុងពេលដែលកម្ពុជាមានការផ្លាស់ប្តូររបបនយោ បាយ និងស្ថានភាពពីសន្តិភាពទៅចលាចល និងវិលត្រលប់ពីចលាចលមកសន្តិភាពវិញ។ ប្រសូត្រនៅឆ្នាំ ១៩៣៨ ក្នុងខេត្តកណ្តាល អាជ្ញាកណ្តាល ម៉ាធឿង បានតស៊ូខិតខំប្រឹង ប្រែងរៀនសូត្ររហូតដល់ចប់សាលាកសិកម្មជាតិនៅឆ្នាំ ១៩៦២។ ក្រោយមក …Read More>>>