អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ ៖ ការសិក្សា គឺជាផ្នែកមួយនៃអាហារប្រចាំថ្ងៃ និងជីវិត
ប្រសិនបើអ្នកកើតមកនៅក្នុងគ្រួសារក្រីក្រមួយ នោះអ្នកនឹងមានការលំបាកក្នុងការបំបែកវដ្ដនៃភាពក្រីក្រនេះ។ ទោះបីជាយ៉ាងនេះក្តី បុរសអាយុ ៣៨ឆ្នាំនេះ បានធ្វើការងារយ៉ាងស្វាហាប់អស់មួយជីវិតរបស់គាត់ដើម្បីរុញច្រានខ្លួនគាត់ និងក្រុមគ្រួសារឲចេញផុតពី ភាពក្រីក្របាន។ ជាកូនច្បងកើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានម្តាយមេម៉ាយ និងមានកូន ០៤នាក់ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ រស់នៅជាមួយភាពលំបាកផ្នែករាងកាយ និងមិនមានអាហារបរិភោគគ្រប់គ្រាន់ក្នុងវ័យកុមារភាពរបស់ខ្លួន។ គាត់ត្រូវតែធ្វើការតាំងពី នៅវ័យក្មេង ដើម្បីជួយចែករំលែកបន្ទុកចិញ្ចឹមគ្រួសារ។ បន្ទាប់ពីការសិក្សា គាត់ដើររើសអេតចាយវត្ថុណាដែលអាចលក់បាន និងបន្ទាប់មកលក់នំបុ័ងនៅតាមផ្លូវ ចិញ្ចឹមជ្រូក លក់នំនែកនានានៅតាមសួនច្បារសាធារណៈនៅក្នុងក្រុងភ្នំពេញនៅពេលរសៀល និងលក់បន្លែនៅតាមផ្សារដែលមានភក់ជ្រាំ ដើម្បីតែជួយគ្រួសាររបស់គាត់។ នៅពេលគាត់មានអាយុ ១១ឆ្នាំ គាត់បានបាត់បង់ឪពុកជាទីស្រលាញ់របស់គាត់ ដែលជាអ្នកទំនុកបម្រុងគ្រួសារ។ ការស្លាប់របស់ ឪពុកគាត់ និងជាមួយម្តាយខ្លួនមួយបានធ្វើឲមានការលំបាកយ៉ាងច្រើននៅក្នុងគ្រួសារ។ អាជ្ញាកណ្តាល ញាន …Read More>>>
