
កម្មករនិយោជិត និងនិយោជកក្រុមហ៊ុនអេសអ៊ីអ៊ីស៊ី គ្លូប៊ល ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) សហការជាមួយក្រុមហ៊ុន អេសអ៊ីអ៊ីស៊ី គ្លូប៊ល (SEES Global) រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលមានអ្នកចូលរួមចំនួន១៥នាក់ ស្ត្រី៨នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនមកពីផ្នែកគ្រប់គ្រងផ្នែកធនធានមនុស្ស និង អនុលោមច្បាប់ ថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងរំឭកឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងលើចំណុចសំខាន់ៗទៅនឹងការអនុវត្តជាក់ស្ដែង នៅកន្លែងការងាររបស់ពួកគេទាក់ទងទៅនឹងប្រធានបទ៖ ១). ការកសាងទំនាក់ទំនងការងារ ២). យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ និង ៣). ការប្រាស្រ័យទាក់ទង សម្រាប់ការចរចានៅកន្លែងធ្វើការ ដែលអ្នកចូលរួមទាំងអស់ខាងលើធ្លាប់បានទទួលការបណ្តុះបណ្តាល្គរួចមកហើយ កាលពីដំណាច់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ កន្លងទៅនេះ។ …Read More>>>