ព័ត៌មាន

ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងសម្រាប់បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ខ្លួន ដោយផ្អែកទៅតាមផែនការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងស្ថាប័ន (ITMP) ឆ្នាំ២០២១ ដែលមានវគ្គសិក្សាសរុបចំនួន ១៥ ។ ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងនេះ ចាប់ផ្តើមពីដើមខែមេសា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលដែលកំពុងតែដំណើរការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ជាពិសេសបុគ្គលិកថ្មី ឬទើបទទួលបានភារកិច្ចថ្មី ស្តីពី ចក្ខុវិស័យ និងបេសកកម្មការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដំណើរការ និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ និងការរៀបចំសំណុំរឿងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល វិធានការការពារ និងដោះស្រាយវិវាទនៅកន្លែងការងារ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលបាន ផ្តល់នូវឱកាសក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ជាពិសេសនៅក្នុងដំណើរការរៀបចំសំណើគម្រោង គម្រោងផែនការ និងផែនការសកម្មភាព ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពជំនាញទំនាក់ទំនងវិជ្ជាជីវៈ។ វគ្គនេះបានទទួលការចូលរួមសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ …Read More>>>

ព័ត៌មានថ្មីៗ

ប្រទេសស៊ុយអែត និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ផ្តល់មូលនិធិគាំទ្រដល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា

កាលពីថ្ងៃទី២៧ ខែកុម្ភៈនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល រៀបចំពិធីអបអរសាទរកិច្ចព្រមព្រៀងស្ដីពីការផ្តល់ជំនួយពី ស្ថានទូតស៊ុយអែត និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ គាំទ្រដល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ប្រកបដោយភាពរឹងមាំ និងឯករាជ្យភាព។ ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តំណាងអង្គការអន្តរជាតិខាងការងារ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា តំណាងសម្ព័ន្ធសហជីព សមាជិកសមាជិកាក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សា។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានបន្តផ្តល់ជំនួយមូលនិធិថ្មីចំនួនទឹកប្រាក់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេលប្រាំឆ្នាំ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមរយៈដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួនគឺមជ្ឈមណ្ឌលសាមគ្គីភាព។ មូលនិធិនេះជាផ្នែកនៃគម្រោងថ្មីមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា ស្ដីពីសិទ្ធិការងារនៅកម្ពុជា។ ស្ថានទូតស៊ុតអែត បានចុះហត្ថលេខាផ្តល់មូលនិធិសរុបចំនួន …Read More>>>

សេចក្តីប្រកាសព័ត៌មាន

ប្រទេស​ស៊ុយអែត​ និងទីភ្នាក់ងារ​​សហរដ្ឋអាមេរិកសម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ផ្តល់​​មូលនិធិគាំទ្រ​ដល់​ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បី​ពង្រឹងសេវាដោះស្រាយ​វិវាទការងារនៅកម្ពុជា

រាជធានីភ្នំពេញ(ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០) – ថ្ងៃនេះ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍន៍អន្តរជាតិ ​ និងស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានប្រកាសផ្តល់​ជំនួយឥតសំណង​ដល់​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា។ ទីភ្នាក់ងារ​​សហរដ្ឋអាមេរិកសម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ ដែលបាននឹងកំពុងផ្តល់ថវិកាគាំទ្រដល់    ​​​​​​​​​​​​​​   មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០១៤មក បានបន្ត​ផ្តល់ជំនួយមូលនិធិថ្មីចំនួនទឹកប្រាក់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ​​​សម្រាប់​រយៈពេល​ប្រាំឆ្នាំ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាម    រយៈ​ដៃគូរបស់ខ្លួនគឺ​មជ្ឈមណ្ឌល​សាមគ្គីភាពដែលជាដៃគូយូរអង្វែង​​ និងជាផ្នែកនៃគម្រោងថ្មីមួយរបស់ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិប្រចាំនៅកម្ពុជា ស្ដីពីសិទ្ធិការងារនៅកម្ពុជា។​  ប្រទេសស៊ុយអែត ក៏បានផ្តល់​មូលនិធិគាំទ្រ​ដល់​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ តាំងពីឆ្នាំ២០១៤​មកផងដែរ។ ថ្ងៃនេះ        ស្ថានទូតស៊ុតអែត បានចុះហត្ថលេខាផ្តល់មូលនិធិ​សរុបចំនួន ៥លានក្រូណា (ប្រមាណ៥៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក) សម្រាប់អនុវត្តគម្រោងរយៈពេល​២ឆ្នាំ​ (២០២០-២០២១) ដើម្បីលើកកម្ពស់ ​ប្រព័ន្ធមជ្ឈត្តវិនិច្ឆ័យ   …Read More>>>

សំណុំរឿងគួរឲ្យកត់សម្គាល់

អ្វីទៅជាភាពខុសគ្នារវាងវិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍?

ការពិបាកក្នុងការកំណត់និយមន័យ ច្បាប់ស្តីពីការងារឆ្នាំ ១៩៩៧ គឺជាប្រភពច្បាប់ចំបងនៅក្នុងការកំណត់របៀបដែលវិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍ ត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ប៉ុន្តែ បទប្បញ្ញត្តិនានាទាក់ទងនឹងវិវាទទាំងនេះមិនត្រូវបានកំណត់និយមន័យ ឲបានច្បាស់លាស់ទេ ហើយផ្តល់សិទ្ធអំណាចដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ធ្វើការបកស្រាយ។ មាត្រា ៣១២ កថាខ័ណ្ឌទី ២​ នៃច្បាប់ស្តីពីការងារចែងថា ៖ ក្រុមប្រឹក្សានេះដោះស្រាយជាផ្លូវច្បាប់ ចំពោះការវិវាទដែលទាក់ទងនឹងការបកស្រាយ និងការអនុវត្តន៍ច្បាប់ ឬអនុសញ្ញារួមណាមួយ។ ក្រុមប្រឹក្សានេះដោះស្រាយដោយសមធម៌ចំពោះការវិវាទឯទៀតទាំងអស់។ ស្របពេលដែលមាត្រានេះបញ្ជាក់យ៉ាងច្បាស់អំពីភាពខុសគ្នារវាងវិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានរកឃើញថា “មិនមានបទប្បញ្ញត្តិច្បាប់ណាមួយចែងអំពីនិយមន័យជាក់លាក់នៃ វិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍ឡើយ” ហើយចំណុចវិវាទនេះ គឺទុកឲក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយតាមឆន្ទានុសិទ្ធរបស់ខ្លួន​តាមរយះសំណួរថា តើគោលការណ៏ច្បាប់អ្វី ដែលនឹងត្រូវយកមកអនុវត្តនៅក្នុងការកំណត់និយមន័យនេះ? (សូមមើលសេចក្តីបង្គាប់ ៣១/១២-ប៊ី & អិន) …Read More>>>

សំណុំរឿងគួរឲ្យកត់សម្គាល់

ការប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលមិនមែនជាឧបសគ្គក្នុងការអនុវត្តទេ!

ការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ភាគីមានសិទ្ធិជ្រើសរើសប្រភេទសេចក្តីបង្គាប់៖ ជាប់កាតព្វកិច្ច ឬ មិនជាប់កាតព្វកិច្ច។ បើភាគីរើសសេចក្តីបង្គាប់ជាប់កាតព្វកិច្ច សេចក្តីបង្គាប់នោះត្រូវអនុវត្តភា្លម តែបើភាគីរើសសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច ភាគីមានសិទ្ធិប្តឹងជំទាស់នឹងសេចក្តីបង្គាប់នោះក្នុងរយៈពេលដែលច្បាប់កំណត់គឺ៨ថ្ងៃប្រតិទិន។ បើគ្មានការប្តឹងជំទាស់ទេ សេចក្តីបង្គាប់នោះត្រូវអនុវត្តភា្លមដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាគីនៅតែអាចអនុវត្តតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលបានដែរក្រោយពីភាគីប្តឹងជំទាស់។ នៅរៀងរាល់ត្រីមាសនៃឆ្នាំនីមួយៗ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការតាមដានការអនុវត្តសេចក្តីបង្គាប់​អាជ្ញាកណ្តាលរបស់ភាគី គ្រប់សំណុំរឿងទាំងអស់ ដែល​​​ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេច។  ការតាមដាននេះធ្វើឡើងតាមរយៈការសាក​សួរតាមទូរសព្ទទៅកាន់ភាគី​​​​នៃសំណុំរឿង ក្រោយរយៈពេលយ៉ាងហោចណាស់ ៦០ថ្ងៃ គិតពីថ្ងៃដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញ​​សេចក្តីបង្គាប់ ដើម្បីទុកឲ្យភាគីមានពេលគ្រប់គ្រាន់ធ្វើការពិចារណាអនុវត្តតាមសេចក្តីបង្គាប់។ បើតាមលទ្ធផលនៃការតាមដានពីការអនុវត្តសេចក្ដីបង្គាប់អាជ្ញាកណ្ដាលកន្លងមកបង្ហាញ​ថាភាគីវិវាទមួយចំនួន​ដែលបានជំទាស់នឹងសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច ហើយចុងក្រោយភាគីទាំងនោះបែរជាឯកភាពគ្នាមកអនុវត្តតាមវិញ។ ឧទាហរណ៍មួយនៃសេចក្ដីបង្គាប់អាជ្ញាកណ្ដាលដែលបានប្តឹងជំទាស់រួចហើយ ក៏នៅតែអាចអនុវត្តតាមបានដូចករណីសំណុំរឿងខាងក្រោមនេះ៖ នៅថ្ងៃទី៧  ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ទាក់ទងនឹងសំណុំរឿងលេខ០០៣/១៧ ដែលតំណាងឲ្យកម្មករ​និយោជិតទាម​ទារ​ឲ្យនិយោជកកែលម្អលក្ខខណ្ឌការងារចំនួន៦ចំណុចឲ្យបានល្អប្រសើរ​។ ភាគីនិយោជកគឺជាក្រុមហ៊ុនដែលមានសកម្មភាពចម្បង​ក្នុងការកាត់ដេរសម្លៀកបំពាក់ មានទីតាំងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជួល​កម្មករនិយោជិតសរុបចំនួន​ប្រមាណជា …Read More>>>

ព័ត៌មាន

កិច្ចប្រជុំទូទៅអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកទី៤ ឆ្នាំ២០១៩

នៅថ្ងៃទី០៥ ខែមិថុនានេះ សមាជិក សមាជិកា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចូលរួម កិច្ចប្រជុំទូទៅអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកទី៤ ឆ្នាំ២០១៩ ក្រោមប្រធានបទ ស្ដីពី ការពង្រឹងស្ថាប័ន ថែរក្សានិរន្តភាព លើកកម្ពស់គុណភាព និងពង្រីកសេវាដោះស្រាយវិវាទការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។

Uncategorized @km

អាជ្ញាកណ្តាល វង្ស វណ្ណា “ខ្ញុំស្រលាញ់ស្ថាប័ននេះ ហើយខ្ញុំសប្បាយរីករាយនឹងឃើញក្រុមអាជ្ញាកណ្តាលដោះស្រាយវិវាទបានត្រឹមត្រូវ គ្មានភាពលម្អៀង និងប្រកបដោយសម្បជញ្ញៈ”

សម្លេងធំគ្រលរប្រកបដោយទំនុកចិត្តមិនបានបង្ហាញថា លោក វង្ស វណ្ណា មានវ័យ ៧៣ ឆ្នាំហើយនោះទេ។ លោកជាជនកម្ពុជាមួយរូបដែលបានចំណាយពេលវេលាស្ទើរតែពាក់កណ្តាលជីវិតរបស់លោកធ្វើការនៅក្នុងវិស័យការងារក្នុងនាមជាមន្រ្តី និងស្ថាបនិកក្រសួងការងារ អ្នកចូលរួមតាក់តែងច្បាប់ការងារ សាស្រ្តាចារ្យច្បាប់ការងារ ស្ថាបនិកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាល ចាប់ពីពេលកម្ពុជាហៀបនឹងធ្លាក់ចូលក្នុងសង្រ្គាមបង្ហូរឈាម និងការសម្លាប់រង្គាល រហូតដល់ការងើបឡើងវិញឈានមករកស្ថានភាពនាពេលបច្ចុប្បន្ន។ អាជា្ញកណ្តាល វណ្ណា ប្រសូត្រឆ្នាំ ១៩៤២ នៅ ភូមិគូស ស្រុកត្រាំកក់ ខេត្តកែវ។ លោកជាកូនពៅ ក្នុងចំណោមបងប្អូនប្រុសពីរនាក់ដែលកំព្រាឳពុកតាំងតែពីនៅអាយុមិនដល់ ១ខួប នៅឡើយ។ រំលឹកអំពីពេលវេលាអតីតកាលដ៏យូរអង្វែងរស់នៅដោយការតស៊ូក្រោមការបីបាច់ថែរក្សារបស់ម្តាយលោក វណ្ណាបានថ្លែងកោតសរសើរមិនដាច់ពីមាត់អំពីភាពអំណត់ និងប៉ិនប្រសព្វរបស់ម្តាយលោកក្នុងការតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនបានយ៉ាងជោគជ័យ។ ការរស់នៅជាមួយតែម្តាយម្នាក់ជារឿងលំបាកមួយទៅហើយ​ តែអ្វីដែលជាបន្ទុកថែមទៀតនោះ លោកត្រូវឃ្លាតពីម្តាយចាប់តាំងតែពីពេលបញ្ចប់ថ្នាក់បឋមសិក្សាទៅរៀននៅអនុវិទ្យាល័យកៅឌិន ក្នុងស្រុកសំរោង ខេត្តតាកែវ និងវិទ្យាល័យព្រះយុគន្ធរដោយស្នាក់នៅជាមួយបងប្រុសនៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៦៦ …Read More>>>

Uncategorized @km

អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ ៖ ការសិក្សា គឺជាផ្នែកមួយនៃអាហារប្រចាំថ្ងៃ និងជីវិត

ប្រសិនបើអ្នកកើតមកនៅក្នុងគ្រួសារក្រីក្រមួយ នោះអ្នកនឹងមានការលំបាកក្នុងការបំបែកវដ្ដនៃភាពក្រីក្រនេះ។ ទោះបីជាយ៉ាងនេះក្តី បុរសអាយុ ៣៨ឆ្នាំនេះ បានធ្វើការងារយ៉ាងស្វាហាប់អស់មួយជីវិតរបស់គាត់ដើម្បីរុញច្រានខ្លួនគាត់ និងក្រុមគ្រួសារឲចេញផុតពី ភាពក្រីក្របាន។ ជាកូនច្បងកើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានម្តាយមេម៉ាយ និងមានកូន ០៤នាក់ អាជ្ញាកណ្តាល ញាន សុមុន្មិន្ទ រស់នៅជាមួយភាពលំបាកផ្នែករាងកាយ និងមិនមានអាហារបរិភោគគ្រប់គ្រាន់ក្នុងវ័យកុមារភាពរបស់ខ្លួន។ គាត់ត្រូវតែធ្វើការតាំងពី នៅវ័យក្មេង ដើម្បីជួយចែករំលែកបន្ទុកចិញ្ចឹមគ្រួសារ។ បន្ទាប់ពីការសិក្សា គាត់ដើររើសអេតចាយវត្ថុណាដែលអាចលក់បាន និងបន្ទាប់មកលក់នំបុ័ងនៅតាមផ្លូវ ចិញ្ចឹមជ្រូក លក់នំនែកនានានៅតាមសួនច្បារសាធារណៈនៅក្នុងក្រុងភ្នំពេញនៅពេលរសៀល និងលក់បន្លែនៅតាមផ្សារដែលមានភក់ជ្រាំ ដើម្បីតែជួយគ្រួសាររបស់គាត់។ នៅពេលគាត់មានអាយុ ១១ឆ្នាំ គាត់បានបាត់បង់ឪពុកជាទីស្រលាញ់របស់គាត់​ ដែលជាអ្នកទំនុកបម្រុងគ្រួសារ។ ការស្លាប់របស់ ឪពុកគាត់ និងជាមួយម្តាយខ្លួនមួយបានធ្វើឲមានការលំបាកយ៉ាងច្រើននៅក្នុងគ្រួសារ។ អាជ្ញាកណ្តាល ញាន …Read More>>>

Uncategorized @km

អាជ្ញាកណ្តាល គង់ ផល្លៈ៖ ការលើកទឹកចិត្តរបស់អ្នកគឺជាគន្លះចំបងក្នុងការកំណត់អនាគតរបស់អ្នក

“ការលើកទឹកចិត្តរបស់អ្នកជាកត្តាសំខាន់បំផុតដែលអាចជំរុញអ្នកឲដើរទៅរកមាគ៌ាជោគជ័យ” នេះជាសំដីរបស់អាជ្ញាកណ្តាល គង់ ផល្លៈ ជាជនដែលបានជំនះបញ្ហាលំបាកធំៗជាច្រើនតាំងតែពីកុមារភាពរហូតបានក្លាយខ្លួនជាអ្នកច្បាប់ដ៏មានវិជ្ជាជីវៈ ខ្ពង់ខ្ពស់នៅក្នុងសង្គម កម្ពុជា។ ប្រសូត្រក្នុងខេត្តពោធិ៍សាត់នៅឆ្នាំ ១៩៧២ អាជ្ញាកណ្តាល គង់ ផល្លៈ  បានឆ្លងកាត់នូវបទពិសោធន៍ទាំងការជូរចត់ និង ផ្អែម ក្នុងជីវិតនៅក្នុងសម័យមួយចំនួន ដូចជា៖ កម្ពុជាប្រជាធិបតេយ្យ​ (របបខ្មែរក្រហម)  សាធារណៈប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា  និងថ្មីៗនេះគី ព្រះរាជាណាចក្រកម្ពុជា។ ខណៈពេលដែល រៀបរាប់ពីជីវិតគាត់ពីអតីតកាល នៅពេលដែលគ្រួសាររបស់គាត់ ពុំមានការស្នាក់នៅត្រឹមត្រូវ និងត្រូវតែដើរតាមពូរបស់គាត់ ដែលធ្វើជាទាហាន និងស្នាក់នៅក្នុងបន្ទាយទាហាន គាត់បានមានប្រសាសន៍ថា “ខ្មុំសឹងតែមិនជឿថា ខ្ញុំក្លាយជាបុគ្គលម្នាក់ ដូចដែលខ្ញុំសព្វថ្ងៃនោះទេ”។ ឪពុករបស់អាជ្ញាកណ្តាល …Read More>>>

Uncategorized @km

អាជ្ញាកណ្តាល សុខ ម៉ាធឿង៖ ខ្ញុំចង់ឃើញកម្ពុជាដូចប្រទេសជឿនលឿនដទៃ

“លោកគ្រូ” ជាពាក្យដែលអាជ្ញាកណ្តាល និងបុគ្គលិកក្នុងការិយាល័យក្រុមប្រឹក្សាអាជ្ញា កណ្តាលស្ទើរគ្រប់គ្នាហៅ បណ្ឌិត សុខ ម៉ាធឿង។ ការហៅបែបនេះមិនមានន័យថា គ្រប់គ្នាជា សិស្ស ឬអតីតសិស្សរបស់លោកឡើយ តែជាការបង្ហាញអំពីការគោរពចំពោះលោក ដោយសារ លោកជារៀមច្បងដែលបានបម្រើការងារក្នុងស្ថាប័ននេះអស់រយៈពេលជាច្រើនឆ្នាំ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដំបូងគេបំផុត​នៅ​ពេលមូលនិធិនេះត្រូវបាន​បង្កើតឡើង​ នៅឆ្នាំ ២០០៤។ អាជ្ញាកណ្តាល ម៉ាធឿង ជាបញ្ញវ័ន្តខ្មែរមួយរូបដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួម ចំណែកក្នុងវិស័យសេដ្ឋកិច្ច និងច្បាប់របស់កម្ពុជាក្នុងពេលដែលកម្ពុជាមានការផ្លាស់ប្តូររបបនយោ បាយ​ និងស្ថានភាពពីសន្តិភាពទៅចលាចល និងវិលត្រលប់ពីចលាចលមកសន្តិភាពវិញ។ ប្រសូត្រនៅឆ្នាំ ១៩៣៨ ក្នុងខេត្តកណ្តាល អាជ្ញាកណ្តាល ម៉ាធឿង បានតស៊ូខិតខំប្រឹង ប្រែងរៀនសូត្ររហូតដល់ចប់សាលាកសិកម្មជាតិនៅឆ្នាំ ១៩៦២។ ក្រោយមក …Read More>>>