ព័ត៌មានថ្មីៗ
ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងសម្រាប់បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ខ្លួន ដោយផ្អែកទៅតាមផែនការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងស្ថាប័ន (ITMP) ឆ្នាំ២០២១ ដែលមានវគ្គសិក្សាសរុបចំនួន ១៥ ។ ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងនេះ ចាប់ផ្តើមពីដើមខែមេសា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលដែលកំពុងតែដំណើរការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ជាពិសេសបុគ្គលិកថ្មី ឬទើបទទួលបានភារកិច្ចថ្មី ស្តីពី ចក្ខុវិស័យ និងបេសកកម្មការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដំណើរការ និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ និងការរៀបចំសំណុំរឿងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល វិធានការការពារ និងដោះស្រាយវិវាទនៅកន្លែងការងារ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលបាន ផ្តល់នូវឱកាសក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ជាពិសេសនៅក្នុងដំណើរការរៀបចំសំណើគម្រោង គម្រោងផែនការ និងផែនការសកម្មភាព ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពជំនាញទំនាក់ទំនងវិជ្ជាជីវៈ។ វគ្គនេះបានទទួលការចូលរួមសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ …Read More>>>
ប្រទេសស៊ុយអែត និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ផ្តល់មូលនិធិគាំទ្រដល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា
កាលពីថ្ងៃទី២៧ ខែកុម្ភៈនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល រៀបចំពិធីអបអរសាទរកិច្ចព្រមព្រៀងស្ដីពីការផ្តល់ជំនួយពី ស្ថានទូតស៊ុយអែត និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ គាំទ្រដល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ប្រកបដោយភាពរឹងមាំ និងឯករាជ្យភាព។ ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តំណាងអង្គការអន្តរជាតិខាងការងារ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា តំណាងសម្ព័ន្ធសហជីព សមាជិកសមាជិកាក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សា។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានបន្តផ្តល់ជំនួយមូលនិធិថ្មីចំនួនទឹកប្រាក់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេលប្រាំឆ្នាំ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមរយៈដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួនគឺមជ្ឈមណ្ឌលសាមគ្គីភាព។ មូលនិធិនេះជាផ្នែកនៃគម្រោងថ្មីមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា ស្ដីពីសិទ្ធិការងារនៅកម្ពុជា។ ស្ថានទូតស៊ុតអែត បានចុះហត្ថលេខាផ្តល់មូលនិធិសរុបចំនួន …Read More>>>
កិច្ចប្រជុំទូទៅអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកទី៤ ឆ្នាំ២០១៩
នៅថ្ងៃទី០៥ ខែមិថុនានេះ សមាជិក សមាជិកា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចូលរួម កិច្ចប្រជុំទូទៅអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកទី៤ ឆ្នាំ២០១៩ ក្រោមប្រធានបទ ស្ដីពី ការពង្រឹងស្ថាប័ន ថែរក្សានិរន្តភាព លើកកម្ពស់គុណភាព និងពង្រីកសេវាដោះស្រាយវិវាទការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ជោគជ័យនៃការផ្សព្វផ្សាយសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាមរយៈការប្រកួតភាពយន្តខ្នាតខ្លី
ការប្រកួតភាពយន្តខ្នាតខ្លីរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាសកម្មភាពមួយនៃការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះយន្តការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងការរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដល់កំណើនសេដ្ឋកិច្ចជាតិ។ ការប្រកួតភាពយន្តខ្នាតខ្លីសម្រាប់ឆ្នាំ២០១៨នេះ ជាការប្រកួតរដូវកាលទី២ មានភាពយន្តខ្នាតខ្លីចូលរួមច្រើនផុលផុសជាងឆ្នាំមុន និងមានគុណភាពកាន់តែប្រសើរឡើង។ បើគិតពីភូមិសាស្ត្រគឺថា មានការចូលរួមពីខេត្តក្រុងចំនួន៥ គឺ រាជធានីភ្នំពេញ, សៀមរាប, កែប, ព្រៃវែង និងពីក្រុមនិស្សិតសិក្សានៅប្រទេសថៃផងដែរ។ ក្រុមចូលរួមមានយុវជនដែលទើបបញ្ចប់ការសិក្សានៅវិទ្យាល័យ និស្សិតកំពុងបន្តការសិក្សា និងអ្នកប្រកបអាជីពដែលពាក់ព័ន្ធនានាផងដែរ។ ក្រៅពីការដាក់ពិន្ទុដោយគណៈកម្មការភាពយន្តខ្នាតខ្លី ក៏មានការចូលរួមបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្តពីសាធារណជនប្រមាណជាជាង ១សែននាក់ផងដែរ។ ការប្រកួតនេះផ្តោតលើប្រធានបទស្តីពី «ការរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងវិស័យការងារកម្ពុជា» បានចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃទី១២ ខែមិថុនាមក និងប្រារព្ធពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី នៅថ្ងៃទី២៧ ខែតុលា ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុម្មុខឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ។ ភាពយន្តខ្នាតខ្លី មានបំណងជើងថា រឿងបន្ទប់ជួល និយាយពីជីវភាពរស់នៅរបស់កម្មការិនីរោងចក្របានទទួលជ័យលាភីលេខ១។ …Read More>>>
«នៅពេលដែលនិយាយពីការដោះស្រាយវិវាទការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា គេមិនអាចមិននិយាយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានទេ»
អ្នកចូលរួមប្រហែលជា២០០នាក់ដែលជាតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងសមាគមនិយោជក អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូតនានា បានចូលរួមសន្និសីទថ្នាក់ជាតិលើកទី៨ ស្តីពីការលើកកម្ពស់បរិយាកាសទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព។ សន្និសីទនេះបានរៀបចំឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល(ACF) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ អង្គសន្និសីទរយៈពេលមួយថ្ងៃនេះបានលើកយកប្រធានបទពីរសំខាន់ៗមកពិភាក្សា៖ ១)ការអនុវត្តច្បាប់ស្តីពីសហជីព – សមិទ្ធផល និងបញ្ហាប្រឈម នៅក្នុងការលើកកម្ពស់សិទ្ធិ កិច្ចសហការនៅកន្លែងធ្វើការ បរិយាកាសនៃការវិនិយោគ និងស្ថិរភាពនៃទំនាក់ទំនងការងារ និង ២) មាគ៌ាអនាគតរបស់ AC។ មុនឈានដល់វេទិកាពិភាក្សា លោកស្រី ឈីវ ភិរម្យ ប្រធានក្រុមប្រឹក្សាភិបាលACFបានថ្លែងនូវការគោរពជាពិសេសចំពោះកិច្ចប្រឹងប្រែងនិងកិច្ចសហការប្រកបដោយវិជ្ជាជីវៈអស់រយៈពេលជិត១៥ឆ្នាំរវាង AC, ACF …Read More>>>
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលយកចិត្តទុកដាក់ពីការបង្កើនសមត្ថភាពបុគ្គលិក
ជារៀងរាល់ឆ្នាំ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបុគ្គលិកមូលនិធិ និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីពង្រឹងគុណភាពក្នុងការដោះស្រាយវិវាទការងារនិងការផ្តល់សេវា។ ការអភវិឌ្ឍន៍សមត្ថភាពបុគ្គលិកធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន ក្រៅស្ថាប័ន និងទស្សនកិច្ចសិក្សាទៅបរទេស។ ការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន សម្រាប់ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានផ្ដួចផ្ដើមឲ្យមានវគ្គបណ្ដុះបណ្ដាលជាន់ខ្ពស់ស្ដីពីជំនាញក្នុងការសរសេរ ដោយបានអញ្ជើញអ្នកជំនាញឯកទេសមួយចំនួនពីខាងក្រៅស្ថាប័នមកធ្វើជាគ្រូឧទ្ទេសលើជំនាញក្នុងការសរសេរព័ត៌មាន និងសេចក្ដីថ្លែងការណ៍ព័ត៌មាន និងជំនាញក្នុងការសរសេរព័ត៌មានក្នុងបណ្ដាញទំនាក់ទំនងសង្គម និង Google ព្រមទាំងជំនាញក្នុងការសរសេររបាយការណ៍ ទៅដល់បុគ្គលិកមូលនិធិ។ វគ្គបណ្ដុះបណ្ដាលដ៏សំខាន់ រៀបចំឡើងដោយស្ថាប័ននេះ មានការចូលរួមពីសំណាក់ លោកស្រីនាយិកាខាងបច្ចេកទេស, បុគ្គលិកផ្នែកច្បាប់, បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល, បុគ្គលិកផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងមន្ត្រីនៃលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។ បន្ថែមលើវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកយើងក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀតដូចជាៈ ការគៀងគរធនធាន ការបញ្ឈប់ពីការងាររួមគ្នា បទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គការមិនរកប្រាក់ចំណេញ ការជួយសង្រ្គោះបឋម។ ទស្សនកិច្ចសិក្សានៅបរទេស សម្រាប់ដំណើរទស្សនកិច្ចពីថ្ងៃទី១១ …Read More>>>
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើកដំបូងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់តំណាងកម្មករ និងនិយោជកមកពីរោងចក្រចំនួន៦
ដើម្បីពង្រឹងសមត្ថភាព ដល់ភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពីវិធីសាស្ត្រក្នុងការបង្ការ និងដោះស្រាយវិវាទការងារដោយសន្តិវិធី និងរក្សាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងក្នុងវិស័យការងារនៅកម្ពុជា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ពិសេសលើកដំបូង ស្ដីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងជំនាញរៀបចំសំណុំរឿង» នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។ ជនបង្គោលចំនួន២៨នាក់ (ស្ត្រី១០រូប និងបុរស១៨រូប) ជាតំណាងកម្មករនិយោជិត និងនិយោជក មកពីរោងចក្រចំនួន៦ តំណាងសមាគមនិយោជក តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងពីសហព័ន្ធសហជីពចំនួន៦ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ (រូបថតឯកសារ៖ សកម្មភាពធ្វើបទបង្ហាញវគ្គចែករំលែកចំណេះដឹងបន្ត ដោយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។) ក្រោយពីទទួលបាននូវការបណ្ដុះបណ្ដាលគ្រូបង្គោលពិសេសនេះ សិក្ខាកាមនឹងមានសមត្ថភាពអាចរៀបចំវគ្គចែករំលែកចំណេះដឹងបន្ត ពីដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទៅដល់កម្មករនិយោជិតដទៃទៀតនៅតាមរោងចក្ររបស់ខ្លួន …Read More>>>
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៤ ដែលទើបទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈការបោះឆ្នោត។ លោកស្រី ឈីវ ភារម្យ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនិងមានសមាជិកដទៃទៀតរួមមាន៖ លោក អន ណន ជាអាជ្ញាកណ្តាល, លោក ប៉ែន ប៉ុនឈា ជាអាជ្ញាកណ្តាល, លោក ឱក សេរីសោភក្តិ៍ និងលោក រ័ត្ន សោភ័ណ្ឌ។ អាណត្តិទី៤ នេះនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០១៨។ យើងក៏សូមថ្លែងអំណរយ៉ាងស្មោះអស់ពីចិត្តដល់ក្រុមប្រឹក្សាភិបាលដែលចប់អាណត្តិចំពោះការផ្តល់ការគាំទ្រ និងការចង្អុលបង្ហាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយកន្លងមក ជាពិសេស សូមថ្លែងអំណរគុណចំពោះ៖ …Read More>>>
ដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម (FULL BENCH) នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ដីពី ប្រាក់រង្វាន់ធ្វើការទៀងទាត់
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ អាជ្ញាកណ្ដាលរួមក្រុមនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញដំណោះស្រាយលើកដំបូងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលស្តីពីប្រាក់រង្វាន់ធ្វើការទៀងទាត់។ អាជ្ញាកណ្តាលរួមក្រុមឬ Full Bench គឺជាក្រុមអាជ្ញាកណ្តាលចំពោះកិច្ចមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench នេះមានសមាសភាពចំនួន ៩រូប ដែលសុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench មានតួនាទីផ្តល់ដំណោះស្រាយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅពេលសេចក្តីសម្រេច ២ ឬច្រើននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពផ្ទុយគ្នា។ លោកអ្នកអាចទាញយកដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មានមោទនភាពដែលបានសម្រេចផលដ៏ល្អនេះ គឺអាចបង្កើតបាននូវក្រុមអាជ្ញាកណ្តាលខាងលើដែលមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់។ យើងសូមកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះការស្ម័គ្រចិត្ត និងការចូលរួមចំណែកប្រកបដោយអត្ថន័យពីសំណាក់សមាជិកទាំងអស់នៃអាជ្ញាកណ្តាលរួមក្រុមនិងក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងបុគ្គលិកទាំងអស់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល៕
